❖ 1. មូលដ្ឋាន HTML និងការបង្ហាញអត្ថបទ (Text & Formatting)
1. ចំណងជើង (Headings)
ចំណងជើងមាន ៦ កម្រិត ដោយ
ជាចំណងជើងធំបំផុត និង
ជាចំណងជើងតូចបំផុត។
| HTML Tag | ឧទាហរណ៍កូដ | លទ្ធផលបង្ហាញ (Output) |

ចំណងជើង 1
| ចំណងជើង 1 |

ចំណងជើង 2
| ចំណងជើង 2 |

ចំណងជើង 3
| ចំណងជើង 3 |

ចំណងជើង 4
| ចំណងជើង 4 |

ចំណងជើង 5
| ចំណងជើង 5 |

ចំណងជើង 6
| ចំណងជើង 6 |
2. អត្ថបទ (Paragraphs)
| HTML Tag | ការប្រើប្រាស់ | ឧទាហរណ៍កូដ និង លទ្ធផល |

| កំណត់ជាកថាខណ្ឌ (Paragraph)។ រាល់អត្ថបទក្នុង p នឹងមានចន្លោះលើក្រោមស្វ័យប្រវត្តិ។ |
នេះជាអត្ថបទ។
នេះជាអត្ថបទ។ |

| ទម្លាក់បន្ទាត់ (Line Break) ដោយគ្មាន Tag បិទទេ។ | បន្ទាត់ទី១
បន្ទាត់ទី២ បន្ទាត់ទី១ បន្ទាត់ទី២ |

| គូសបន្ទាត់ផ្តេក (Horizontal Rule) បែងចែកខ្លឹមសារ។ | អត្ថបទលើ
អត្ថបទក្រោម អត្ថបទលើ អត្ថបទក្រោម |
3. ការរៀបចំទម្រង់អត្ថបទ (Text Formatting Elements)
ចែកចេញជា២ក្រុម គឺ ក្រុមPhysical (រូបរាង) និង ក្រុមSemantic (អត្ថន័យ)។
| ក្រុម | HTML Tag | កូដ HTML | លទ្ធផលបង្ហាញ |

| ៣.១ Physical Tags (ផ្តោតលើរូបរាង) |  | អត្ថបទដិត | អត្ថបទដិត |
|  | អត្ថបទទ្រេត | អត្ថបទទ្រេត | |
|  | គូសឆូតកណ្តាល | ||
|  | គូសបន្ទាត់ក្រោម | គូសបន្ទាត់ក្រោម | |
| ៣.២ Semantic Tags (ផ្តោតលើអត្ថន័យ) |  | អត្ថបទសំខាន់ | អត្ថបទសំខាន់ |
|  | សង្កត់ន័យ | សង្កត់ន័យ | |
|  | លុបចោល | ||
|  | បញ្ចូលថ្មី | បញ្ចូលថ្មី | |
|  | រំលេចពណ៌ | រំលេចពណ៌ | |
|  | H2O | H2O | |
|  | X2 | X2 | |
|  | អក្សរតូច | អក្សរតូច |
4. ធាតុសម្រាប់ការដកស្រង់សម្តី និងការយោង
| HTML Tag | ការប្រើប្រាស់ | លទ្ធផលបង្ហាញ |

|  | ដកស្រង់ខ្លី (Quote) បន្ថែមសញ្ញា "" អូតូ | លោកគ្រូថា ខិតខំរៀន |
| <bdo> | ប្តូរទិសដៅអក្សរ (ឧ. ពីស្តាំមកឆ្វេង) | អក្សរនេះពីស្តាំមកឆ្វេង |
|  | ពាក្យបំព្រួញ (Abbreviation) | WHO |
|  | ចំណងជើងសៀវភៅ ឬស្នាដៃ | រឿង ទុំទាវ |

| បង្ហាញអាសយដ្ឋានទំនាក់ទំនង | ភ្នំពេញ, កម្ពុជា |

| ដកស្រង់សម្តីវែងៗជាកថាខណ្ឌ | នេះគឺជាការដកស្រង់សម្តីដែលវែង ហើយវាត្រូវបានរុញចូលក្នុងបន្តិចដោយស្វ័យប្រវត្តិ។ |
5. ធាតុសម្រាប់បង្ហាញទម្រង់កូដកុំព្យូទ័រ
| HTML Tag | ការប្រើប្រាស់ | ឧទាហរណ៍ |

|  | សម្រាប់កូដខ្លីៗក្នុងបន្ទាត់តែមួយ (Inline) | ប្រើ Tag
ដើម្បីសរសេរចំណងជើង |

| សម្រាប់កូដច្រើនបន្ទាត់ រក្សាចន្លោះ space ដើម | int main() {
return 0;

❖ 2. បញ្ជីនៅក្នុង HTML (Lists)
ផ្នែកទី១៖ ការពន្យល់ពី Tag នៃបញ្ជីនីមួយៗ
| ប្រភេទបញ្ជី | HTML Tags សំខាន់ៗ |

| ១. បញ្ជីគ្មានលំដាប់ (Unordered List) |
(ប្រអប់បញ្ជីធំ) និង
(ចំណុចនីមួយៗ) |
| ២. បញ្ជីមានលំដាប់ (Ordered List) |
(ប្រអប់បញ្ជីមានលេខ) និង
(ចំណុចនីមួយៗ) |
| ៣. បញ្ជីពិពណ៌នា (Description List) |
(ប្រអប់ធំ),
(ចំណងជើង), និង
(ការពិពណ៌នា) |
ផ្នែកទី២៖ ឧទាហរណ៍កូដ និង លទ្ធផលបង្ហាញជាក់ស្តែង
| កូដ HTML ឧទាហរណ៍ | លទ្ធផលបង្ហាញ |

កាហ្វេ

តែ

ភ្ញាក់ពីគេង

ងូតទឹក

HTML

- ជាភាសាសរសេរវេប

CSS

- ប្រើសម្រាប់រចនា

❖ 3. តំណភ្ជាប់ រូបភាព និងមេឌា (Links, Images & Media)
1. តំណភ្ជាប់ Links
Tag ដែលប្រើគឺ ។
| Attribute | ឧទាហរណ៍ | អត្ថន័យ / មុខងារ |

| href | href="https://google.com" | ភ្ជាប់ទៅវេបសាយក្រៅ |
| href | href="about.html" | ភ្ជាប់ទៅទំព័រក្នុងវេបសាយខ្លួនឯង |
| href | href="mailto:a@mail.com" | បើកកម្មវិធីផ្ញើអ៊ីមែល |
| target | target="_self" | បើកលីងក្នុងផ្ទាំង (Tab) ដដែល (Default) |
| target | target="_blank" | បើកលីងក្នុងផ្ទាំង (Tab) ថ្មី |
| target | target="_parent" | បើកក្នុង Parent Frame |
| target | target="_top" | បើកពេញផ្ទាំង Browser តែម្តង |
2. រូបភាព Images
Tag ដែលប្រើគឺ  (មិនមាន Tag បិទទេ)។
| Attribute | ឧទាហរណ៍ | អត្ថន័យ / មុខងារ |

| src |  | ទាញរូបភាពពី Folder ក្នុងម៉ាស៊ីនខ្លួនឯង |
| src |  | ទាញរូបភាពពីវេបសាយក្រៅ |
| alt | alt="រូបឆ្កែ" | អត្ថបទបង្ហាញជំនួសនៅពេលរូបភាពខូចមិនលោតចេញ |
| width / height | width="500" height="300" | កំណត់ប្រវែងបណ្តោយ និងទទឹងរបស់រូប |
3. មេឌា (Video, Audio & iframe)
ផ្នែកទី១៖ ការបកស្រាយពី Syntax នីមួយៗ
| Syntax Tag | ការបកស្រាយ និងអត្ថន័យ |

|  | ប្រើសម្រាប់ទាញយកវីដេអូមកចាក់បង្ហាញនៅលើវេបសាយផ្ទាល់។ |
| <audio> | ប្រើសម្រាប់ទាញយកឯកសារសំឡេង ឬចម្រៀងមកចាក់។ |
|  | ប្រើសម្រាប់ទាញយកទំព័រវេបសាយផ្សេង ឬវីដេអូពី YouTube មកបង្ហាញក្នុងស៊ុមមួយ។ |
ផ្នែកទី២៖ ឧទាហរណ៍នៃការសរសេរកូដ
| Syntax Tag | កូដ HTML ឧទាហរណ៍ |

| <audio> |
<audio controls>  </audio> |

ការប្រើប្រាស់ Attributes បន្ថែមសម្រាប់ Media៖
- មូលដ្ឋាន (Video/Audio)៖
controls(បង្ហាញប៊ូតុង Play/Pause),autoplay(លេងអូតូ),muted(បិទសំឡេង),loop(លេងសារចុះឡើងគ្មានទីបញ្ចប់)។ - បន្ថែមសម្រាប់ Video៖
poster="img.jpg"(រូបគម្របមុនពេលចុច Play),preload(រៀបចំទាញយកទិន្នន័យទុកមុន)។ - បន្ថែមសម្រាប់ iframe៖
allowfullscreen(អនុញ្ញាតឱ្យពង្រីកពេញអេក្រង់),loading="lazy"(ទាញយកពេលអូសទៅដល់ ជួយឱ្យវេបដើរលឿន),frameborder="0"(លុបបន្ទាត់ស៊ុម)។
ឧទាហរណ៍កូដជាក់ស្តែងរួមបញ្ចូលគ្នា៖
១. សម្រាប់ Video: លេងវីដេអូអូតូ តែបិទសំឡេង លេងសារចុះឡើង និងមានរូបគម្រប

២. សម្រាប់ Audio: បង្ហាញប៊ូតុងចុច និងលេងសារចុះឡើងមិនចេះចប់
<audio src="music.mp3" controls loop></audio>
៣. សម្រាប់ iframe: អនុញ្ញាតឱ្យពង្រីកពេញអេក្រង់ ទាញយកពេលចាំបាច់ និងលុបស៊ុម

❖ 4. ការបង្កើតតារាង (Tables)
1. រចនាសម្ព័ន្ធចម្បង (Main Structure)
| TAG | ន័យ និងការប្រើប្រាស់ |

| ប្រអប់មេសម្រាប់បង្កើតតារាងទាំងមូល |
| <caption> | ចំណងជើងតារាង (បង្ហាញនៅខាងលើតារាង) |

| រុំព័ទ្ធផ្នែកក្បាលតារាង (Header section) |

| រុំព័ទ្ធផ្នែកទិន្នន័យកណ្តាលតារាង (Body section) |

| រុំព័ទ្ធផ្នែកបាតតារាង (Footer section ជាទូទៅដាក់តម្លៃសរុប) |

| Table Row (បង្កើតជួរដេកមួយជួរ) |

| Table Header (ប្រអប់ទិន្នន័យក្បាលតារាង អក្សរដិត និងនៅកណ្តាល) |

| Table Data (ប្រអប់ទិន្នន័យធម្មតា) |
2. ការរួមបញ្ចូល Cells ចូលគ្នា (Merge Cells)
| ATTRIBUTE | ន័យ និង ឧទាហរណ៍ |

| colspan="N" | បញ្ចូលគ្នា N column ផ្តេក។ ឧទាហរណ៍៖
(រួម២ក្រឡាចូលគ្នា) |
| rowspan="N" | បញ្ចូលគ្នា N row ឈរ។ ឧទាហរណ៍៖
(រួម៣ជួរចុះក្រោម) |
3. Attributes បន្ថែមសម្រាប់តារាង (Table Attributes)
ជាទូទៅ Attributes ទាំងនេះត្រូវបានសរសេរដោយផ្ទាល់នៅក្នុង Tag
ដើម្បីកំណត់រចនាប័ទ្មមូលដ្ឋាននៃតារាង៖
| ATTRIBUTE | ន័យ និងការប្រើប្រាស់ | ឧទាហរណ៍កូដ |

| border | កំណត់កម្រាស់បន្ទាត់ស៊ុមជុំវិញតារាង និងក្រឡា។ (បើដាក់ 0 គឺគ្មានស៊ុម) |

| width / height | កំណត់ប្រវែងទទឹង និងបណ្តោយរបស់តារាង (គិតជាភីកសែល px ឬ ភាគរយ %)។ |

| cellpadding | កំណត់គម្លាត (Spacing) ពីស៊ុមក្រឡាមកកាន់អត្ថបទខាងក្នុង ដើម្បីកុំឱ្យអត្ថបទនៅកៀកស៊ុមពេក។ |

| cellspacing | កំណត់គម្លាតរវាងក្រឡាមួយទៅក្រឡាមួយទៀត (Space ខាងក្រៅក្រឡា)។ |

4. ការកំណត់ Style តាមជួរឈរ (Column Grouping)
| TAG | ន័យ និង ឧទាហរណ៍ |

| <colgroup> | រុំព័ទ្ធដើម្បីបង្កើតជាក្រុម column |
| <col> | កំណត់ style ឬពណ៌ ឱ្យ column នីមួយៗ (ឧ. <col style="background-color: red;">) |
5. កំហុសដែលគួរជៀសវាងសម្រាប់ <colgroup>
| កំហុសក្នុងការប្រើប្រាស់ | ការប្រើប្រាស់ត្រឹមត្រូវ |

ដាក់ <col> ក្រៅ <colgroup> | <col> ត្រូវតែស្ថិតនៅក្នុង <colgroup> |
ដាក់ <colgroup> ក្រោយ
| ត្រូវដាក់វាភ្លាមៗបន្ទាប់ពី
មុន rows ទាំងអស់ |
គិតថា <col> អាច merge cell បាន | ការ Merge ត្រូវប្រើ colspan / rowspan លើ td ឬ th |
សរសេរអត្ថបទក្នុង <col>អត្ថបទ</col> | វាជា Empty Tag (មិនមាន Tag បិទ និងមិនមានអត្ថបទ) |
ប្រើ <col> ដើម្បី style ជួរដេក (row) | Style បានតែជួរឈរ (column) ប៉ុណ្ណោះ។ |
❖ 5. ការរៀបចំជាគ្រោងឆ្អឹងនៃវេបសាយទាំងមូល (HTML Semantics)
1. គ្រោងឆ្អឹង Semantic ចម្បង (Main Layout)
Semantic Tag គឺជា Tag ដែលប្រាប់ពីអត្ថន័យច្បាស់លាស់ទៅកាន់ Browser និងអ្នកសរសេរកូដ៖
| TAG | ការប្រើប្រាស់ / អត្ថន័យ |

| ផ្នែកក្បាលខាងលើនៃវេបសាយ (ជាទូទៅមាន Logo និង ចំណងជើង) |

| ផ្នែក Navigation របាម៉ឺនុយសម្រាប់ចុចទៅកាន់ទំព័រផ្សេងៗ |

| រុំព័ទ្ធខ្លឹមសារគោលសំខាន់បំផុតនៃទំព័រវេបសាយ |

| បែងចែកវេបសាយជាផ្នែកៗ (ឧ. ផ្នែកសេវាកម្ម, ផ្នែកអំពីយើង) |

| ខ្លឹមសារឯករាជ្យ (ឧ. អត្ថបទព័ត៌មានមួយ, ប្លុកមួយ) |

| ផ្នែកចំហៀងនៃវេបសាយ (Sidebar ឧ. ពាណិជ្ជកម្ម, មាតិការង) |

| ផ្នែកបាតក្រោមនៃវេបសាយ (ឧ. រក្សាសិទ្ធិ, ទំនាក់ទំនង) |
| <details> | បង្កើតប្រអប់ដែលអាចចុចទម្លាក់ចុះក្រោមបាន (Accordion) |
| <summary> | ជាចំណងជើងរបស់ details ដែលបង្ហាញមុនពេលចុចទម្លាក់ |
2. ធាតុរុំព័ទ្ធចម្បង (Non-Semantic Elements)
| TAG | ការប្រើប្រាស់ / អត្ថន័យ |

| Block-level element: រុំព័ទ្ធផ្នែកធំៗនៃកូដ (ទម្លាក់បន្ទាត់អូតូ) |
|  | Inline element: រុំព័ទ្ធអត្ថបទខ្លីៗ ឬពាក្យក្នុងបន្ទាត់ ដើម្បីប្តូរពណ៌ដោយមិនឱ្យវាទម្លាក់បន្ទាត់ |
❖ 6. ការបង្កើតទម្រង់បែបបទ (Forms)
1. ធាតុរុំព័ទ្ធចម្បង (
Container)
គ្រប់ Input ទាំងអស់ត្រូវស្ថិតនៅក្នុង

| ATTRIBUTE | ន័យ និងការប្រើប្រាស់ |

| action="..." | ទីតាំង File (ឧ. process.php) ដែលនឹងទទួលទិន្នន័យពេលចុច Submit |
| method="GET" | បញ្ជូនទិន្នន័យដោយបង្ហាញលើ URL (មិនសុវត្ថិភាព ប្រើសម្រាប់ការ Search) |
| method="POST" | បញ្ជូនទិន្នន័យជាលក្ខណៈសម្ងាត់ (សុវត្ថិភាពខ្ពស់ ប្រើសម្រាប់ Login/Register) |
| autocomplete | បើក (on) ឬបិទ (off) ការបំពេញទិន្នន័យដោយស្វ័យប្រវត្តិពី Browser |
| enctype="..." | ត្រូវតែដាក់ multipart/form-data នៅពេល Form នោះមានការ Upload ឯកសារ (File) |
| target="..." | កំណត់ផ្ទាំងថ្មី ឬចាស់ ពេលបញ្ជូនទិន្នន័យ (ដូចទៅនឹងតំណភ្ជាប់ `a`) |
2. ប្រភេទនៃធាតុបញ្ចូល ( types)
| ប្រភេទ (Type) | កូដ HTML type="..." | ការប្រើប្រាស់ និង UI បង្ហាញ |

| "text" |  | ប្រអប់បញ្ចូលអត្ថបទធម្មតា |
| "password" |  | ប្រអប់លេខសម្ងាត់ (លាក់អក្សរជាចំណុចខ្មៅ) |
| "email" |  | ទាមទារឱ្យមានសញ្ញា @ ពេលបញ្ចូល |
| "number" |  | វាយបានតែលេខ និងមានព្រួញឡើងចុះ |
| "radio" |  | ប៊ូតុងមូល (ជ្រើសរើសបានតែមួយគត់) |
| "checkbox" |  | ប្រអប់គ្រីស (ជ្រើសរើសបានច្រើន) |
| "file" |  | សម្រាប់ជ្រើសរើសឯកសារ/រូបភាពពីកុំព្យូទ័រ |
| "date" |  | បង្ហាញប្រតិទិនសម្រាប់ជ្រើសរើសថ្ងៃខែ |
| "range" |  | របាសម្រាប់អូសកំណត់កម្រិតទិន្នន័យ |
| "hidden" |  | លាក់ទិន្នន័យមិនឱ្យ User ឃើញ តែបញ្ជូនទៅ Server |
| "submit" |  | ប៊ូតុងបញ្ជូនទិន្នន័យទាំងអស់ក្នុង Form |
| "reset" |  | ប៊ូតុងលុបទិន្នន័យដែលបានវាយបញ្ចូលក្នុង Form ចោលទាំងអស់ |
3. ការប្រើប្រាស់ Label និងធាតុបញ្ចូលផ្សេងទៀត
| TAG | ន័យ និង ការប្រើប្រាស់ | ចំណាំ |

|  | ភ្ជាប់ឈ្មោះទៅនឹង Input។ ពេលចុចលើឈ្មោះ ប្រអប់ Input នឹងលោតទទួលអូតូ។ | ត្រូវប្រើ attribute for="id_របស់_input" |
| <fieldset> & <legend> | fieldset គូសបន្ទាត់ជុំវិញក្រុម Input ឯ legend គឺដាក់ចំណងជើងលើបន្ទាត់នោះ។ | ល្អសម្រាប់ Form ដែលវែងៗ |
| <select> & <option> | បង្កើតជាបញ្ជីទម្លាក់ចុះ (Dropdown Menu) ដើម្បីរើសជម្រើសណាមួយ។ | select ជាប្រអប់ធំ, option ជាជម្រើសនីមួយៗ |
| <optgroup> | ចងក្រង option ជាក្រុមៗនៅក្នុង select។ | ធ្វើឱ្យ Dropdown មានរបៀប |
| <datalist> | ដូចគ្នានឹង select ដែរ តែអនុញ្ញាតឱ្យ User វាយអក្សរបញ្ចូលបន្ថែមបានបើគ្មានជម្រើស។ | ត្រូវភ្ជាប់ជាមួយ  |
| <textarea> | ប្រអប់សម្រាប់វាយអក្សរបានច្រើនបន្ទាត់ (ដូចជាប្រអប់ Comment)។ | មិនប្រើ attribute value ទេ តែសរសេរចន្លោះ Tag បើក និងបិទ។ |
4. Attributes សំខាន់នៃធាតុបញ្ចូល
| ATTRIBUTE | ន័យ និង មុខងារ | ចំណាំ |

| name | ឈ្មោះសម្គាល់ Input ដែលបញ្ជូនទៅកាន់ Server (ខ្វះមិនបាន) | PHP/Backend ស្គាល់ទិន្នន័យតាមរយៈ name នេះ |
| id | សម្គាល់ Input ជាលក្ខណៈពិសេសមួយសម្រាប់ទាក់ទងជាមួយ CSS, JS ឬ Label | ក្នុងមួយទំព័រ id មិនអាចមានឈ្មោះជាន់គ្នាទេ |
| placeholder | បង្ហាញអក្សរព្រាលៗបញ្ជាក់ពីអ្វីដែលត្រូវវាយបញ្ចូលក្នុងប្រអប់ | វានឹងបាត់ទៅវិញពេល User ចាប់ផ្តើមវាយ |
| required | បង្ខំឱ្យ User ត្រូវតែបំពេញប្រអប់នោះ (មិនអាចទុកចោលបានទេ) | សរសេរទទេរៗ មិនបាច់មានតម្លៃស្មើអ្វីឡើយ |
| disabled | បិទមិនឱ្យ User វាយ ឬចុចបាន ហើយក៏មិនបញ្ជូនទិន្នន័យទៅ Server ដែរ | ប្រអប់នឹងប្រែជាពណ៌ប្រផេះ |
| readonly | User អាចមើលឃើញតម្លៃ តែមិនអាចកែប្រែបាន។ ទិន្នន័យនៅតែបញ្ជូនទៅ Server | ជាទូទៅប្រើជាមួយ value="..." ដើម្បីបង្ហាញទិន្នន័យដែលមានស្រាប់ |
| maxlength | កំណត់ចំនួនតួអក្សរអតិបរមាដែលអាចវាយបញ្ចូលបាន | ឧ. maxlength="10" វាយបានត្រឹម ១០ តួអក្សរ |
| autofocus | ធ្វើឱ្យទាក់ទាញចំណាប់អារម្មណ៍ (លោត Cursor ចូលអូតូ) ពេលបើកទំព័រភ្លាម | ប្រើបានតែមួយគត់ក្នុងមួយទំព័រ |